ចិនប្រកាសលក់សំបុត្រជិះគ្រាប់រ៉ុក្កែតតម្លៃ២១ម៉ឺនដុល្លារ ដើម្បីនាំយកភ្ញៀវទេសចរណ៍ទៅកាន់ទីអវកាសនៅឆ្នាំ២០២៧

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: វិស័យបច្ចេកវិទ្យានៅលើពិភពលោក កំពុងបោះពួយទៅមុខឥតឈប់ឈរ។ ជាក់ស្ដែង វិស័យទេសចរណ៍ផ្លូវអាកាសបានរីកចម្រើន រាប់ចាប់តាំងពីការជិះយន្តហោះពា​ណិជ្ជកម្មធម្មតា រហូតដល់សេវាកម្មជិះគ្រាប់រ៉ុក្កែត ទៅទស្សនាភពផ្សេងៗនៅក្នុងលំហទីអវកាស។

ក្នុងនោះ ក្រុមហ៊ុនចិន Deep Blue Aerospace បានប្រកាសថា ក្រុមហ៊ុនគ្រោងលក់សំបុត្រ ជិះរ៉ុក្កែតចំនួន២សន្លឹកដំបូង ដែលនឹងនាំអ្នកដំណើរ ទៅកាន់ទីអវកាសនៅឆ្នាំ២០២៧ ដោ​យគិតតម្លៃ១,៥លានយ័ន(២១ម៉ឺនដុល្លារអាមេរិក) ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ។

ក្រុមហ៊ុន Deep Blue Aerospace គ្រោងនឹងដាក់លក់សំបុត្រនៅម៉ោងសកល1000 GMT នាថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​ក្រុមហ៊ុន គ្រោង​នឹង​ដាក់​លក់​បន្ថែម​ទៀត ​នៅ​ខែ​វិច្ឆិកាខាងមុខ។អ្នកដំណើរនឹងត្រូវជិះ នៅលើជើងហោះហើរSuborbital ដែលមានន័យថា រ៉ុក្កែតនឹងបាញ់ទៅដល់ទីអវកាស។ ប៉ុន្តែរ៉ុក្កែតនឹងមិនចូលទៅក្នុងគន្លងនោះទេ។

ឧស្សាហកម្មដឹកជញ្ជូនអ្នកដំណើរ បែបពាណិជ្ជកម្មទៅកាន់ទីអវកាសរបស់ប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ខណៈក្រុមហ៊ុនអាមេរិក ដូចជា ក្រុមហ៊ុន Blue Origin និងក្រុមហ៊ុន SpaceX បាននាំមុខមុន។

លើសពីនេះ បណ្តាក្រុមហ៊ុន​អវកាសចិន​ផ្សេង​ទៀត ​ក៏បាន​ប្រកាស​ពី​គម្រោង​ឈានជើងចូល ​ក្នុង​វិស័យ​ទេសចរណ៍​អវកា សផងដែរ។

កាល​ពី​ខែ​ឧសភា ក្រុមហ៊ុន CAS Space ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាលចិន ​បាន​បង្ហើបឱ្យដឹង​ថា ​ខ្លួន​គ្រោងនឹង​ចាប់​ផ្តើម​ជើង​ហោះ​ហើរ ​ទេសចរណ៍​អវកាស​នៅ​ឆ្នាំ២០២៨។

ក្រុមហ៊ុនអវកាសចិន Deep Blue Aerospace គ្រោងនឹងទាញយកគ្រាប់រ៉ុក្កែតដឹកជញ្ជូន ចេញពីគន្លងគោចរក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ព្រោះការប្រើប្រាស់រ៉ុក្កែត ដែលធ្លាប់បាញ់បង្ហោះរួច មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយថ្លៃដើមក្នុងការបាញ់បង្ហោះ ទៅកាន់ទីអវកាសម្តងទៀត៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here