តើខុនដូនៅទីក្រុងហ្សាការតារបស់ឥណ្ឌូណេសុី និងរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន មានតម្លៃបែបណានៅត្រីមាសទី៣?

0

ដោយៈ គង់ លាងហួរ
អន្តរជាតិ ទីផ្សារខុនដូនៅតាមទីក្រុងធំៗ នៃបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានមានស្ថានភាពខុសគ្នា ដោយតម្លៃខុនដូ ខណៈតម្លៃខុនដូនៅទីក្រុងផ្សេងទៀត នៅទីក្រុងខ្លះមានការកើនឡើងមានការធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃខុនដូ នៅតាមទីក្រុងធំៗចំនួន២របស់តំបន់អាស៊ាន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

ទី១. ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

នៅត្រីមាសទី៣ តម្លៃខុនដូជាមធ្យមនៅក្នុងទីក្រុងហ្សាកាតាបានកើនឡើង០,១ភាគរយធៀបនឹងត្រីមាសទី២ និងកើនឡើង០,៤ភាគរយធៀបនឹងឆ្នាំមុនដល់៣៥,៧លានរូពៀ(ប្រហែល២.២៩៥ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

អ្នកអភិវឌ្ឍន៍ឥណ្ឌូណេស៊ីបានបន្តអនុវត្តន៍យុទ្ធសាស្រ្តផ្សព្វផ្សាយយ៉ាងសកម្ម ដូចជា ការបញ្ចុះតម្លៃបន្ថែម ការបញ្ចុះប្រាក់កក់ រួមជាមួយនឹងការលើកទឹកចិត្តលើការបង់អាករលើតម្លៃបន្ថែម(VAT)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងកាត់បន្ថយខុនដូដែលនៅសេសសល់ក្នុងស្តុក(Inventory)។

តម្លៃខុនដូនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) នៃទីក្រុងហ្សាការតា បានកើនឡើង០,០៥ភាគរយធៀបនឹងត្រីមាសទី២ និងកើនឡើង០,០៩ភាគរយធៀបនឹងឆ្នាំមុនដល់៥២,៨៩លានរូពៀ(ប្រហែល៣៤០០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

ចំណែក តម្លៃខុនដូនៅតំបន់ South Jakarta បានកើនឡើង០,១៣ភាគរយធៀបនឹងត្រីមាសទី២ និងកើនឡើង០,៦៣ភាគរយធៀបនឹងឆ្នាំមុនដល់៤០,៤៨លានរូពៀ(ប្រហែល២.៦០១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

ទី២: រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន

តម្រូវការខុនដូនៅក្នុងទីក្រុងម៉ានីល (Metro Manila) បានបន្តមានស្ថិរភាព ដោយក្នុងនោះ អ្នកអភិវឌ្ឍន៍បានលក់ខុនដូចំនួន៦.៨៨៥យូនីតនៅក្នុងត្រីមាសទី៣។ ចំនួននេះបានកើនឡើងជិតដល់កម្រិត៧.០០០យូនីត ចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២៤។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Leechiu Property Consultants។

ការបើកដំណើរការខុនដូថ្មីនៅទីក្រុងម៉ានីលក្នុងត្រីមាសទី៣ បានដាំក្បាលចុះ៣៩ភាគរយមកនៅត្រឹមតែ២.១៤៥យូនីតប៉ុណ្ណោះ។ចំនួននេះជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះជំងឺរាតត្បាត។

ការធ្លាក់ចុះនេះបណ្តាលមកពីការដំឡើងអត្រាការប្រាក់ ភាពមិនប្រាកដប្រជានៃកត្តាភូមិសាស្ត្រនយោបាយ និងការថយចុះនៃកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ហើយប្រជាជនហ្វីលីពីនបានងាកទៅទិញខុនដូនៅតាមខេត្តជុំវិញរដ្ឋធានី។

តម្លៃខុនដូជាមធ្យមនៅតំបន់ Makati ក្នុងរដ្ឋធានីម៉ានីលបានកើនឡើង៨ភាគរយដល់៣៩៣.០០០ប៉េសូ(ប្រហែល៦.៧៨៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងតម្លៃខុនដូចំនួន៣៦២.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១ ឆ្នាំ២០២០។

ចំណែក តម្លៃខុនដូជាមធ្យមនៅតំបន់ Bonifacio Global City ដែលជាតំបន់ពាណិជ្ជកម្មកណ្តាល និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ក្នុងរដ្ឋធានីម៉ានីលបានកើនឡើង២ភាគរយដល់៤២២.០០០ប៉េសូ(ប្រហែល៧.២៨៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងតម្លៃខុនដូចំនួន៤១៤.០០០ប៉េសូក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី១ ឆ្នាំ២០២០៕ប្រភព: Colliers & LPC៕

LEAVE A REPLY

Please enter your comment!
Please enter your name here