ដោយៈ ម៉ាលីនណា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន “ក្រុម ច” ជាមួយវិស័យឯកជន។
តំណាងវិស័យឯកជន ដឹកនាំតំណាងដោយ លោកឧកញ្ញ៉ា សូ ងួន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាច្រើន។