តើការជួលការិយាល័យនៅទីក្រុងធំៗចំនួន៤ក្នុងតំបន់អាសុីមានតម្លៃខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤នេះ តម្លៃជួលការិយាល័យលំដាប់ Prime នៅតាមទីក្រុងនានាក្នុងតំបន់អាសុីបានជួបប្រទះការប្រែប្រួលខុសៗគ្នា អាស្រ័យលើបរិបទនៃទីក្រុងទាំងនោះ។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​Knight Frank។

ខាងក្រោមនេះជាតម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងខ្នាតធំទាំង៤ នៅតំបន់អាសុី គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤៖

ទី១: ទីក្រុងតៃបុិ កោះតៃវ៉ាន់

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងតៃបុិ បានកើនឡើង១,៤ភាគរយនៅត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់៣.២៩៦ដុល្លារតៃវ៉ាន់(ប្រហែល១០៣,៣៥ដុល្លារអាមេរិក) ក្នុងមួយ Ping ក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់៦,៦ភាគរយ។(មួយ Ping ដែលជាខ្នាតផ្ទៃក្រឡារបស់កោះតៃវ៉ាន់មានទំហំស្មើនឹង៣,៣០៥ម៉ែត្រការ៉េ)

ទី២: ទីក្រុងតូក្យូ ប្រទេសជប៉ុន

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងមួយនេះ បានកើនឡើង២,៥ភាគរយ នៅត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២៨.៦៨១យ៉េន(ប្រហែល១៨៨,៤ដុល្លារ) ក្នុងមួយ Tsubo ក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់៤,៤ភាគរយ។(មួយ Tsubo=៣,៣០ម៉ែត្រការ៉េ)។

ទី៣: ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

តម្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីសេអ៊ូល បានកើនឡើង២,៣ភាគរយ នៅត្រីមាសទី៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់៤០.៤៧៨វ៉ុន(ប្រហែល២៩,៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១,៥ភាគរយ។

ទី៤: ទីក្រុងសុីដនី ប្រទេសអូស្ត្រាលី

តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងសុីដនី បានកើនឡើង២ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់១.៣២០ដុល្លារអូស្ត្រាលី(ប្រហែល៨៧០,២ដុល្លារអាមេរិក) ក្នុងម៉ែត្រការ៉េក្នុងមួយឆ្នាំ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១១,៩ភាគរយ៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here