ក្រសួងសាធារណៈការផ្សព្វផ្សាយផែនការមេប្រព័ន្ឋដឹកជញ្ជូនអន្តរមធ្យោបាយ

0

ដោយៈ គង់ សូរិយា

       សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។

សិក្ខាសាលាកាលពីថ្ថៃទី៤ វិច្ឆិកា មានការចូលរួមជាអធិបតីពីលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយមានការអញ្ជើញចូលរួមពី តំណាងគណៈអភិបាលខេត្ត ដៃគូអភិវឌ្ឍន៍ សមាគម ក្រុមហ៊ុន វិស័យឯកជន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

គោលបំណងសំខាន់ នៃសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គភាពជំនាញពាក់ព័ន្ធ  ដើម្បីធ្វើការទាក់ទាញអ្នកវិនិយោគ និងជំរុញការអនុវត្តផែនការមេនេះ ឱ្យកាន់តែមានប្រសិ​ទ្ធភាពខ្ពស់បន្ថែមទៀត។

ផែនការមេគ្រប់ជ្រុងជ្រោយ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជាការសំយោគបញ្ចូលគ្នានូវផែនការមេផ្លូវថ្នល់ ផែនការមេផ្លូវដែក ផែនការមេផ្លូវទឹក ផែនការមេកំពង់ផែ ផែនការមេផ្លូវអាកាស ផែនការមេឡូជីស្ទីក និងផែនការអន្តរមធ្យោបាយ ប្រកបដោយភាពប្រទា​ក់ក្រឡា នៅក្នុងវិស័យដឹកជញ្ជូនផង ហើយស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១  ដែលផែនការមេគ្រប់ជ្រុងជ្រោយនេះ នឹងជួយរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here