តើដីធ្លីនៅតាមបណ្តាទីក្រុង និងរដ្ឋធំៗចំនួន៥របស់ប្រទេសម៉ាឡេសុី ក្នុងឆ្នាំ២០២៤មានតម្លៃខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារក្នុងវិស័យដីធ្លីនៅប្រទេសម៉ាឡេស៊ីបានប្រែប្រួលអាស្រ័យទៅលើលក្ខណៈពិសេសរបស់បណ្តារដ្ឋ និងទីក្រុងនីមួយៗ ខណៈវិស័យអចលនទ្រព្យម៉ាឡេសុីកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

តួយ៉ាង តម្លៃដីនៅប្រទេសនេះមានហាងឆេងខុសៗគ្នាអាស្រ័យលើភូមិសាស្ត្រទីក្រុង និងតំបន់ ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពចម្រុះនៃទីផ្សារអចលនទ្រព្យនៅទូទាំងប្រទេសម៉ាឡេសុី។

ខាងក្រោមនេះជាតម្លៃដីនៅតាមបណ្តាទីក្រុង និងរដ្ឋធំៗចំនួន៥របស់ប្រទេសម៉ាឡេសុី ក្នុងឆ្នាំ២០២៤៖

ទី១: ទីក្រុងគូឡាឡាំពួរ

ដីនៅទីក្រុងគូឡាឡាំពួរមានតម្លៃលក់ជាមធ្យម(Median price) ក្នុងទំហំទឹកប្រាក់ចំនួន៩៥២.៧៥៦រីងហ្គីត(ប្រហែល២០០.០៧៩ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។តួលេខនេះបង្ហាញពីសភាពស្ថិតនៅទ្រឹងបើប្រៀបធៀបនឹងឆ្នាំមុន។

ទី២: រដ្ឋ Selangor

តម្លៃដីជាមធ្យមនៅរដ្ឋ Selangor នៅឆ្នាំ២០២៤មានទំហំទឹកប្រាក់ចំនួន១,២លានរីងហ្គីត (ប្រហែល២៥២.៨១៦ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ កើនឡើង០,១ភាគរយបើធៀបនឹងឆ្នាំមុន។

ទី៣: រដ្ឋ Pahang

តម្លៃដីជាមធ្យមនៅក្នុងរដ្ឋមួយនេះបានស្ថិតនៅទ្រឹងក្នុងទំហំទឹកប្រាក់ចំនួន១,២៥លានរីងហ្គីត(ប្រហែល២៦២.៩០០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ បើប្រៀបធៀបនឹងឆ្នាំមុន។

ទី៤: រដ្ឋ Negeri Sembilan

តម្លៃដីនៅរដ្ឋ Negeri Sembilan ក៏បានស្ថិតនៅទ្រឹងផងដែរបើធៀបនឹងឆ្នាំមុន ដោយក្នុងនោះ ដីទំហំមួយម៉ែត្រការ៉េមានតម្លៃជាមធ្យមចំនួន៨០៥.៧៧១រីងហ្គីត(ប្រហែល១៦៩.២១២ដុល្លារអាមេរិក)។

ទី៥: រដ្ឋ Johor

តម្លៃដីជាមធ្យមនៅរដ្ឋ Johor បានស្ថិតនៅទ្រឹងត្រឹមទំហំទឹកប្រាក់ចំនួន១,៩៥លានរីងហ្គីត(ប្រហែស៤០៩.៥៦៦ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។

សរុបមក តម្លៃដីនៅក្នុងប្រទេសម៉ាឡេស៊ីជាទូទៅបានស្ថិតនៅទ្រឹង។ ប៉ុន្តែ រដ្ឋ Selangor ជាករណីលើកលែងដាច់ដោយឡែក ព្រោះតម្លៃដីនៅក្នុងរដ្ឋមួយនេះបានកើនឡើងបន្តិច។ ហេតុនេះបណ្តាវិនិយោគិនគួរតែតាមដាននិន្នាការក្នុងតំបន់ និងសកម្មភាពសេដ្ឋកិច្ច នៅពេលពិចារណាដាក់ទុនវិនិយោគលើដីធ្លី៕ប្រភព: Own Property Abroad៕

LEAVE A REPLY

Please enter your comment!
Please enter your name here