ដោយៈ សហសេវិក
ញូដេលីៈ កាសែតឥណ្ឌា The Sunday Guardian ចុះផ្សាយអត្ថបទមួយដោយទម្លាយថា រដ្ឋបាលបៃឌិនរបស់សហរដ្ឋអាមេរិក នៅពីក្រោយគម្រោងការណ៍ បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា។
កាសែតមួយនេះទម្លាយទៀតថា គម្រោងផែនការធ្វើរដ្ឋប្រហារនៅកម្ពុជា បានកើតឡើងតាមរយៈមូលនិធិ របស់លោក George Soros និងអង្គការOpen Society Foundations(OSF) ផ្អែកលើភស្តុតាងឯកសារបែកធ្លាយ ដែលពួកគេទទួលបាន។
-->
និពន្ធនាយកនៃកាសែតមួយនេះ បានទាញសេចក្តីសន្និដ្ឋាន ដោយយោងតាមខ្លឹមសារផ្ញើសារតាម email របស់សកម្មជននៃអតីតគណបក្សប្រឆាំង សកម្មភាពនៃបណ្តាអង្គការសង្គមស៊ីវិល ដែលមានទំនាក់ទំនងនឹងមន្ត្រី របស់បៃឌិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសកម្មភាព ដោយប្រយោលនានាទៀតនៃមូលនិធិរបស់លោក George Soros និងអង្គការ Open Society Foundation(OSF) នៅក្នុងការផ្តល់ថវិការក្រោមរូបភាពគម្រោងនានា ជាពិសេសគម្រោងស្តារលទ្ធិប្រជាធិបតេយ្យ នៅអាស៊ី ជាពិសេសបានទាញឧទារហរណ៍ នៃគម្រោងចលនាបះបោរដ៏ជោគជ័យ នៅប្រទេសបង់ក្លាដេសនាពេលថ្មីៗនេះ៕
