ដោយៈ គង់ សូរិយា
ភ្នំពេញៈ អមដោយទេសភាព ប្របតាមមាត់សមុទ្រដ៏ស្រស់ស្អាត អ្នកអាចទស្សនាទឹកសមុទ្រខៀវស្រងាត់ និងទូកនេសាទជាច្រើន ដែលតម្រៀបគ្នារង់ចាំស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាឆ្នេរអង្កោល។
វិថីដ៏ស្រស់ស្អាត ដែលមានតម្លៃប្រមាណ១០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ បានដាក់ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។