ក្រុមអ្នកវិភាគ: វិស័យចំនួន៣របស់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ ខណៈប្លុកBRICS គ្រោងឈប់ប្រើប្រាស់ប្រាក់ដុល្លារសម្រាប់ដោះដូរពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកវិភាគព្រមានថា វិស័យចំនួន៣របស់សហរដ្ឋអាមេរិក អាចនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រសិន​បើក្រុមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS ឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។

ទី១: វិស័យធនាគារ និងហិរញ្ញវត្ថុ

បច្ចុប្បន្ន ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក បណ្តាប្រទេសលោកខាងលិច។ ប៉ុន្តែប្រសិនបើរូបិយប័ណ្ណ របស់ក្រុមប្រទេស BRICS ទទួលបានការគាំទ្រដ៏រឹងមាំនោះ រូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក នឹងថយចុះឥទ្ធិពល។

ការណ៍នេះ នឹងធ្វើឱ្យប្រព័ន្ធធនាគារនៅអាមេរិក មិនមានស្ថិរភាព ដោយសារតែពុំមានការចាយប្រាក់ដុល្លារអាមេរិក នៅក្រៅប្រទេស។

ប្លុកនេះ មានបំណងប្រើប្រាស់រូបិយប័ណ្ណរួមគ្នាថ្មី ឬរូបិយប័ណ្ណក្នុងស្រុក សម្រាប់ដោះដូរពាណិជ្ជកម្ម ហើយបំបាត់ចោលទាំងស្រុង នូវការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក។នេះបើយោងតាម Watcher Guru ដែលជាគេហទំព័រសារពត៌មានឈានមុខគេផ្នែកហិរញ្ញវត្ថុ។

ទី២: វិស័យពាណិជ្ជកម្មអន្តរជាតិ និងការវិនិយោគ

ក្រុមប្រទេសBRICS អាចរៀបចំប្រព័ន្ធដោះដូរពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ឱ្យសមស្របនឹងរបៀបវារៈរបស់ពួកគេ និងប្រើប្រាស់រូបិយប័ណ្ណថ្មី សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុឆ្លងដែន។ដូច្នេះ ការ​បោះទុនវិនិយោគ​ជាប្រាក់​ដុល្លារ​ នឹង​ដាំក្បាលចុះ និងនាំ​ឱ្យ​មាន​ឱនភាព​រូបិយប័ណ្ណ។

លើសពីនេះ ប្រសិនបើតម្រូវការចាយវាយប្រាក់ដុល្លារអាមេរិកដាំក្បាលចុះ នោះស្ថានភាពនេះ នឹងនាំឱ្យមានការកើនឡើង នៃអត្រាអតិផរណានៅសហរដ្ឋអាមេរិក ព្រោះប្រាក់ដុល្លា​រពឹងផ្អែកលើយន្តការនៃការផ្គត់ផ្គង់ និងតម្រូវការ។

ទី៣: វិស័យទំនិញប្រើប្រាស់ និងការលក់រាយ

ប្រសិនបើអត្រាអតិផរណា របស់សហរដ្ឋអាមេរិកហក់ឡើងយ៉ាងលឿនគំហុក នោះថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក នឹងកើនឡើងដោយស្វ័យប្រវត្តិ។ ការណ៍នេះនឹងនាំឱ្យមានការកាត់បន្ថយចំនួនការងារ និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជនអាមេរិកវណ្ណៈកណ្តាល។

បច្ចុប្បន្ន ប្រាក់ដុល្លារអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ផ្នែកហិរញ្ញវត្ថុដ៏សំខាន់មួយ។ ដូច្នេះការឈប់ប្រើប្រាស់រូបិយប័ណ្ណដុល្លារ ពីសំណាក់ក្រុមប្រទេស BRICS នឹងក្លាយជាហានិភ័យ ដល់វិស័យទាំង៣ខាងលើរបស់សហរដ្ឋអាមេរិក។

BRICS ជាអង្គការអន្តររដ្ឋាភិបាល ដែលមានបណ្តាប្រទេសសមាជិក ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។ប្រភព: Watcher Guru៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here