ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ លោកនឹងសាងសង់បុរីវិមានសំណាង បុរី ខេអេស រ៉េស៊ីដេន ត្រៀមបើកគំរោងសំណាង រ៉េស៊ីដេនជាខុនដូ នៅពេលឆាប់ៗនេះ។
លោកឧកញ៉ាធ្លាប់បានមានប្រសាសន៍ឲ្យដឹង នាពេលកន្លងមកថា លោកអាចលក់ខុនដូ ក្នុងមួយឆ្នាំ១០០០យូនីត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពមធ្យម និងមធ្យមកម្រិតទាប ដោយសារប្រជាពលរដ្ឋ ត្រូវការកន្លែងស្នាក់នៅច្រើន ប៉ុន្តែមិនមានលទ្ឋភាពទិញផ្ទះប្រណីត និងខុនដូប្រណីតសម្រាប់រស់នៅ។
-->
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងក៏បានសាងសង់ផ្ទះតម្លៃ២០,០០០ដុល្លារ នៅជិតផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ឋភាពតិចតួចអាចទទួលបានលំនៅដ្ឋានរស់នៅសមរម្យផងដែរ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា ទីផ្សារអចលនវត្ថុកម្ពុជា បាននិងកំពុងមានសញ្ញា ងើបឡើងវិញបណ្តើរៗ ស្របពេលរដ្ឋាភិបាលចិនបាន និងកំពុងបញ្ចេញកញ្ចប់ថវិកា១០ទ្រីលានដុល្លារ ដើម្បីសង្រ្គោះវិស័យនេះនៅប្រទេសចិន ដែលផលវិជ្ជមាននេះ មានមានផលប្រយោជន៍ ឬឥទ្ឋិពលមកកម្ពុជាមួយចំណែកផងដែរ៕
