ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងទីក្រុងហុងកុង ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ ដោយសារតែការបន្ធូរបន្ថយ គោលនយោ បាយអត្រាការប្រាក់ ដែលជាកាតាលីករដ៏ធំ។
លោក Praveen Choudhary អ្នកជំនាញផ្នែកស្រាវជ្រាវទីផ្សា រអចលនទ្រព្យហុងកុងនៅក្រុមហ៊ុន Morgan Stanley បានព្យា ករណ៍ថា តម្លៃផ្ទះនៅទីក្រុងហុងកុង នឹងកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ខាងមុខ។
លោកបន្តថា “នេះជាការណ៍សំខាន់ ព្រោះថាការណ៍នេះនឹងក្លាយជាការកើនឡើងនៃតម្លៃផ្ទះ ក្នុងអត្រាប្រចាំឆ្នាំជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ”។លោកបន្ថែមថា “ការទម្លាក់អត្រាការប្រាក់ របស់សហរដ្ឋអាមេរិក ជាកត្តាជំរុញដ៏ធំបំផុត ដែលនឹងនាំឱ្យតម្លៃផ្ទះនៅហុងកុង កើនឡើងនៅឆ្នាំ២០២៥។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធររូបិយវត្ថុហុងកុង (HKMA) បានទាញទម្លាក់គោលនយោបាយ អត្រាការប្រាក់របស់ខ្លួនពីក្នុងរង្វង់៥,២៥ភាគរយ មកនៅត្រឹម៥ភាគរយ។ តួលេខនេះ ជាអត្រាទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៣។
ចំណាត់ការរបស់អាជ្ញាធររូបិយវត្ថុហុងកុង បានធ្វើឡើង ក្រោយពីធនាគារកណ្តាល របស់សហរដ្ឋអាមេរិក(Fed) បានទាញទម្លាក់អត្រាការប្រាក់គោលរបស់ខ្លួន ចំនួន២លើករួចមកហើយ។ ការទម្លាក់អត្រាការប្រាក់លើកទី១ របស់ធនាគារ Fed បានធ្វើឡើងនៅខែកញ្ញា ខណៈការទម្លាក់មួយលើកទៀតបានធ្វើឡើងនៅខែវិច្ឆិកានេះ។
ក្រុមហ៊ុន Morgan Stanley បានអះអាងថា នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ អត្រាការប្រាក់លើកម្ចីទិញផ្ទះ នឹងមានកម្រិតទាបជាងអត្រាផលចំណេញ ពីការជួលលំនៅដ្ឋាន ដែលបណ្តាលឱ្យមានផលវិជ្ជមាន។
ក្រុមហ៊ុនធនាគារវិនិយោគ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងញ៉ូវយ៉ក នៃសហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមថា ការបង្កើតប្រាក់ចំណេញ តាមរយៈការវិនិយោគលើអចលនទ្រព្យដោយខ្ចីដើមទុន ជាកត្តាជំរុញដ៏សំខាន់បំផុត នៃការបំប៉ោងតម្លៃអចលនទ្រព្យ៕ប្រភព: SCMP៕