ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Zhang Huanteng អគ្គនាយរង ទទួលបន្ទុកនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈប្រតិភូគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើវឌ្ឍនភាពការងារ នៃការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ។
ក្នុងជំនូបដ៏សំខាន់នេះ ភាគីទាំងពីរបានពិភាក្សាការងារសិក្សា ដើម្បីជំរុញ និងធ្វើទំនើបកម្មបណ្តាញផ្លូវដែក នៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋផងដែរ៕