ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងហុងកុង ទីក្រុងក្វាងចូវ និងទីក្រុងសុិនជិន ដែលសុទ្ធសឹងជាទីក្រុងលំដាប់យក្សរបស់ប្រទេសចិនបានធ្លាក់ចុះព្រមគ្នា។នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។
ខាងក្រោមនេះជាតម្លៃជួលការិយាល័យជាមធ្យមនៅទីក្រុងខ្នាតធំទាំង៥ នៅប្រទេសចិន គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤៖
ទី១: ទីក្រុងប៉េកាំង
តម្លៃជួលការិយាល័យលំដាប់ Prime នៅរដ្ឋធានីប៉េកាំង បានធ្លាក់ចុះ១១,៣ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២៧៦យ័ន(ប្រហែល៣៨,១៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៧,៦ភាគរយ។
ទី២: ទីក្រុងសៀងហៃ
តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងមួយនេះ បានធ្លាក់ចុះ១១,២ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់២២១យ័ន(ប្រហែល៣០,៥៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់២១,១ភាគរយ។
ទី៣: ទីក្រុងហុងកុង
តម្លៃជួលការិយាល័យលំដាប់ Prime នៅតំបន់រដ្ឋបាលពិសេសនេះ បានធ្លាក់ចុះ៩,៤ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់៩១,៣ដុល្លារហុងកុង(ប្រហែល១១,៧៣ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៤,៤ភាគរយ។
ទី៤: ទីក្រុងក្វាងចូវ
តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងក្វាងចូវ បានធ្លាក់ចុះ៦,៤ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៣៥យ័ន(ប្រហែល១៨,៦៦ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់១៥ភាគរយ។
ទី៥: ទីក្រុងសុិនជិន
តម្លៃជួលការិយាល័យលំដាប់ Prime នៅទីក្រុងសេដ្ឋកិច្ចពិសេសដ៏ធំនេះ បានធ្លាក់ចុះ៩,២ភាគរយ នៅត្រីមាសទី៣ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់១៦២យ័ន(ប្រហែល២២,៤ដុល្លារ) ក្នុងម៉ែត្រការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យលំដាប់ Prime ដែលគេទុកចោលគ្មានអ្នកជួល បានស្ថិតក្នុងរង្វង់២៥,១ភាគរយ៕ប្រភព: Knight Frank៕