ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន បានជួបជុំគ្នា ក្នុងកិច្ចប្រជុំដោយលើកឡើង ពីបញ្ហាប្រឈមហានិភ័យលើវិស័យសំណង់ និងការផ្តល់ឥណទានឡើងវិញលើគម្រោងបុរី។
កិច្ចប្រជុំកាលពីថ្ងៃទី២៤ វិច្ឆិកាកន្លងមកនេះ ដឹកនាំដោយលោក អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ សមាគមអ្នកសាងសង់ នឹងស្នើសុំដល់ធនាគារពាណិជ្ជផ្សេងៗ អោយទម្លាក់ការប្រាក់អោយទាបនៅត្រឹម8ភាគរយដូចមុន ខណះបច្ចុប្បន្នការប្រាក់មានចន្លោះពី១០ទៅ១២ភាគរយក្នុងមួយឆ្នាំ។
សមាគមក៏បានស្នើសុំសម្រួល លើសេវារដ្ឋការផ្សេងៗដូចជា ពន្ឋដារ និយ័តករ និងដែនដី ធ្វើយ៉ាងណាអោយចំណេញពេល និងចំណេញការបង់សេវាចំណាយផ្សេងៗ។
លើសពីនេះ សមាគមអ្នកសាងសង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានស្នើសុំបង្កើត គណៈកម្មការ២ក្រុមដើម្បីទទួលយកបញ្ហារបស់សមាជិក ទៅពីភាក្សាជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទី៤ បើមានបញ្ហាលើវិវាទដីធ្លី សុំកុំប្តឹងទៅតុលាការ សូមទៅរកការអន្តរាគមន៏ពី គណះកម្មការដោះស្រាយវិវាទក្រៅប្រពន្ឋ័ (អនក) ដែលមានឯកឧបនាយករដ្ឋមន្រ្តីកើត រឹទ្ឋរដ្ឋមន្រ្តីក្រសួងយុត្តិធ៌មជាប្រធាន៕