តើការជួលទីតាំងលក់រាយនៅលើដងវិថីធំៗទាំង៦របស់ពិភពលោកមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ដងវិថីធំៗនៅតាមបណ្តាទីក្រុងនានា នៅជុំវិញពិភពលោក ជាតំបន់វប្បធម៌ និងសេដ្ឋកិច្ច ដែលកំណត់អត្តសញ្ញាណនៃទីក្រុងរបស់ពួកគេ។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយឈ្មោះ“Main Streets Across the World” ដោយបានគូសបញ្ជាក់ ពីតម្លៃជួលទីតាំងលក់រាយ នៅលើដងផ្លូវធំៗទូទាំងពិភពលោក។

ខាងក្រោមនេះជាតម្លៃជួលទីតាំង លក់រាយថ្លៃជាងគេបំផុ​តទាំង នៅតាមវិថីធំៗនៅលើពិភពលោក។

ទី១: ទីក្រុង Milan នៃប្រទេសអ៊ីតាលី

វិថី Via Monte Napoleone នៅទីក្រុង Milan ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាទីតាំងលក់រាយ ថ្លៃបំផុតរបស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០៤៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

តួលេខនេះឡើង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២៣ វិថី Via Monte Napoleone ឈរនៅលេងរៀងទី២។

ទី២: ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

វិថី Upper 5th Avenue របស់ទីក្រុងញូវយ៉ក បានធ្លាក់ចុះមកនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាទីតាំងលក់រាយថ្លៃបំផុតទី២របស់ពិភពលោក ដែលមានតម្លៃជួលចំនួន២.០០០ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ទី៣: ទីក្រុងឡុងដិ៍ ប្រទេសអង់គ្លេស

វិថី New Bond Street ក្នុងទីក្រុងឡុងដិ៍ ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៣ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៧៦២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៤: ទីក្រុងហុងកុង តំបន់រដ្ឋបាលពិសេសរបស់ប្រទេសចិន

វិថី Tsim Sha Tsui ក្នុងទីក្រុងហុងកុង ជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងនាមជាទីតាំងលក់រាយថ្លៃជាងគេទី៤ របស់ពិភពលោក ដែលមានតម្លៃជួលចំនួន១.៦០៧ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទី៥: ទីក្រុងប៉ារីល ប្រទេសបារាំង

វិថី Avenue des Champs-Elysees ក្នុងទីក្រុងប៉ារីស ជាប់ចំណាត់ថ្នាក់លេខ៥ ដែលមានតម្លៃជួល ទីតាំងលក់រាយចំនួន១.២៨២ដុល្លារ ក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ទី៦: ទីក្រុងតូក្យូ ប្រទេសជប៉ុន

វិថី Ginza ក្នុងទីក្រុងតូក្យូ ជាប់ចំណាត់ថ្នាក់លេខ៦ ដែលមានតម្លៃជួលទីតាំងលក់រាយ ចំនួន១.១៨៦ដុល្លារក្នុងមួយហ្វីតការ៉េក្នុងមួយឆ្នាំ កើនឡើង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Cushman & Wakefield៕

LEAVE A REPLY

Please enter your comment!
Please enter your name here