ព្រឹកថ្ងៃសៅរ៍ ទី៧ ធ្នូ ឆ្នាំ២០២៤, ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំសន្និបាតលើកទី២០ របស់អង្គការ RISEAP នាពេលនេះ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺតែងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បងប្អូនខ្មែរឥស្លាមជាច្រើន ក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមមានទាំងព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទីប្រឹក្សាស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងជួរកងកម្លាំងផងដែរ។
-->

បន្ថែមពីនេះ, ការរក្សាបាននូវទំនៀមទម្លាប់ និងប្រណិប័តន៍សាសនារបស់បងប្អូនខ្មែរឥស្លាម ក៏ត្រូវបានយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ក្នុងនោះការរៀបចំអាហារស្រាយបួសរ៉ាម៉ាដន ជាទ្រង់ទ្រាយធំ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ព្រមជាមួយគ្នានេះ, បងប្អូនខ្មែរឥស្លាមក៏មានសិទ្ធិសេរីភាពពេញលេញ ក្នុងការស្លៀកពាក់, ការសិក្សា និងការទទួលបាននូវសេវាព្យាបាល និងសេវាផ្សេងៗទៀត។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា សន្តិភាព ការជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនខ្មែរឥស្លាមជាច្រើន ក៏មានឱកាសរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជាជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក ផងដែរ។
🌐 Hun Manet (https://www.facebook.com/profile.php?id=100069511484329)
🌐 Samdech Thipadei Hun Manet, Prime Minister (https://www.facebook.com/Dr.Hunmanetofcambodia)of Cambodia (https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐 Instagram (https://www.instagram.com/dr.hunmanetofcambodia)
🌐 X(Twitter) (https://twitter.com/dr_hunmanet_pm)
🌐 YouTube (https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 Tiktok (https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
#ហនម៉ាណែត #Hunmanet #កមពុជា #cambodia #សនតិភាពនៅកម្ពុជា #Peaceincambodia