ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និង
សណ្ឋាគារ រីស៊ត ធួយប៊្លូនឹងលេចវត្តមាននៅក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងគំរោងរបស់ក្រុមហ៊ុន Prince Real estate Group។
ដោយៈ ស៊ីវ ម៉េង
ព្រះសីហនុៈ ក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា និង
សណ្ឋាគារ រីស៊ត ធួយប៊្លូនឹងលេចវត្តមាននៅក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងគំរោងរបស់ក្រុមហ៊ុន Prince Real estate Group។
លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា នៃកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរកាលពីថ្ងៃទី១០ ធ្នូបានថ្លែងថា ពិធីចុះហត្ថលេខា ស្តីពីការគ្រប់គ្រងសណ្ឋាគារ រវាងក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត ខេមបូឌា (PRINCE REAL ESTATE Cambodia) និងសណ្ឋាគារ រីស៊ត ធួយប៊្លូ (TUI BLUE Hotels & Resorts) នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមថាជា “តារារៈ នាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាសក្ខីភាពបង្ហាញឪ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគ ទុនមកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា “ការចុះហត្ថលេខាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើក កម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទទួលបានភាពទាក់ទាញ និងរីកចម្រើន ពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ”។ លោកបន្តថា “គំរោងនេះនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។
រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតងដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការ ជំរុញឱ្យមានសន្តិភាព និងជាស្ពានមេត្រីក្នុងការចម្លងនូវការយោគយល់ ការអនុគ្រោះ និងស្នាមញញឹមរួសរាយរាក់ទាក់។ ហើយចំណុចខ្លាំងដ៏ធំរបស់វិស័យទេសចរណ៍ ក្រៅពីអានុភាពសេដ្ឋកិច្ច គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នា បង្កើតបានទៅជាមាគ៌ាសន្តិភាព ស្របតាមអនុសាសន៍ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា “អរគុណសន្តិភាព មានសន្តិភាពទើបមានអ្វីៗទាំងអស់”។
លោកម៉ាង ស៊ីណេតបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តលើកកម្ពស់វិស័យទេសចរណ៍ ពិសេសបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេស ចរណ៍បៃតង ស្អាត និងវៃឆ្លាត បង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ និងបានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”។
រដ្ឋបាលខេត្តព្រះសីហនុ បានកំពុងយកចិត្តទុកដាក់អភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹក សាធារណៈ សួនច្បារ និងកំពង់ផែទេសចរណ៍ស្តង់ដា សេវាកម្មទេសចរណ៍ ពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតទាំងនៅក្នុងក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរ ឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរជាពិសេសជំរុញការបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍រក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរណ៍ ការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រលាញ់រាប់អានសហប្រតិបត្តិការល្អ និងចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាតសេវាល្អ ប្រែក្លាយជាគោលដៅទេសចរណ៍ ឈានមុខពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ក្នុងគោលបំណងពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ភស្តុភារកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុអន្តរជាតិ៕