ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋក្រុមហ៊ុនSAM SN Groupបានដឹកនាំប្រតិភូក្រុមហ៊ុនចំនួន៣ ដើម្បីស្វែងយល់ពីឱកាសវិនិយោគលើវិស័យថាមពលស្អាតនៅកម្ពុជា។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->

គណៈប្រភូវិនិយោគិន បានអញ្ជើញមកពីក្រុមហ៊ុន ដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd។
តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមានឱកាសស្វែងយល់បន្ថែមទៀត អំពីបរិយាកាសវិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យ ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍ ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាជាទីតាំងវិនិយោគ ដ៏មានសក្តានុពល ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកបដោយថាមវ័ន្ត ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់ទុកផ្នែកឯកជន ជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ សម្រាប់ជំរុញកំណើតសេដ្ឋកិច្ចជាតិ៕
