ដោយៈ គង់ សូរិយា
ព្រះសីហនុៈ បន្ទាប់ពីការប្រកាសដាក់ចេញកម្មវិធីជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ដោយសម្តេចធិបតីហ៊ុន ម៉ាណែនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាលទ្ធផលក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹក ចិត្តចំនួន២៤២គម្រោង។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកម៉ាង ស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងពិធីចុះហត្ថលេខាមួយដែលក្រុមហ៊ុនPrice Real Estate Group បានសហការជាមួយក្រុមហ៊ុនសណ្ឋាគារប្រណីតមួយ មកកាន់ទីក្រុងជាប់តំបន់ឆ្នេរមួយនេះ កាលពីថ្ងៃទី១០ ធ្នូកន្លងមកនេះ។
លោកម៉ាង ស៊ីណេតបានបន្តថា ក្នុងចំណោមគម្រោងទាំងនោះ គំរោងដែលទទួលបាន “លិខិតអនុញ្ញាតជាគោលការណ៍” ចំនួន២១៥គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦ពាន់លានដុល្លារ (៦.០២៦.១០១.២០០ដុល្លារ)។ ដោយឡែកនៅសល់២៤គម្រោងទៀត គឺស្ថិតនៅក្នុងការពិនិត្យ និងវាយតម្លៃ។
លោកបន្តថា ជាមួយគ្នានេះអនុគណៈកម្មាធិការ វិនិយោគខេត្តបានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់បានចំនួន១០គម្រោង មានទុនវិនិយោគសរុបប្រមាណ១៤លានដុល្លារអាមេរិក៕