លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងគ្រោងបោះផ្សាយលក់មូលបត្ររបស់បុរីវិមាន សំណាង

0

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាងអ្នកអភិវឌ្ឍន៍បុរីវិមា​នសំណាង គ្រោងបោះផ្សាយលក់មូលបត្រ នៅពេលឆាប់ៗខាងមុខនេះ។

   នេះជាបុរីទី១នៅកម្ពុជា ដែលបានត្រៀមឈានជើងបោះផ្សាយលក់មូលបត្រនៅកម្ពុជា។

ការបង្ហាញបំណងបោះផ្សាយលក់មូលបត្រនេះបានធ្វើឡើង នៅក្នុងឱកាសដែលលោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សា​យលក់មូលបត្រ បានដឹកនាំសហការីចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ទីកន្លែង ក្រុមហ៊ុនសក្តានុពលដែលមានបំណង​ធ្វើការ បោះផ្សាយលក់មូលបត្រ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

បន្ទាប់ពីទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) លោកជំទាវ ថៃ សុខផល្លីន ប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃ ន.ម.ក. បានដឹកនាំសហការី ចុះផ្តល់វគ្គបណ្តុះបណ្តាលដល់ទីកន្លែងក្រុមហ៊ុន បុរីវិមានសំណាង ឯ.ក ដែលជាក្រុមហ៊ុនមានសក្តានុពល ដែលមានបំណងធ្វើការបោះផ្សាយលក់មូលបត្រ ពីអភិបាលកិច្ចសាជីវកម្ម កាតព្វកិច្ចបង្ហាញព័ត៌មានសាជីវកម្ម និងបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ។

នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវ ឧកញ៉ា គង់ សំណា​ង បានស្ដាប់ដោយយកចិត្ដទុកដាក់ តាំងពីដើម រហូតដល់ចប់។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here