ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Santos Knight Frank (SKF) បង្ហាញថា បណ្តាក្រុមហ៊ុនភាគច្រើន គ្រោងពិចារណាទៅលើការពង្រីកការិយាល័យ ក្នុងប្រទេសហ្វីលីពីនក្នុងរយៈពេល៣ឆ្នាំទៅ៥ឆ្នាំខាងមុខ។
លទ្ធផលនៃការស្ទាបស្ទង់មតិឆ្នាំ២០២៤ បានរកឃើញថា ការពង្រីកការិយាល័យ ជាយុទ្ធសាស្ត្រកំពូលសម្រាប់បណ្តាក្រុមហ៊ុន ដែលចូលរួមការស្ទង់មតិចំនួន៦៤ភាគរយ ។
-->
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Santos Knight Frank លើកឡើងថា “ទំនុកចិត្តចំពោះការពង្រីកការិយាល័យ កំពុងងើបឡើងវិញ បន្ទាប់ពីរងគ្រោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ”។

ម្យ៉ាងទៀត កម្រិតនៃការជួលក្នុងទីផ្សារការិយាល័យ នៅទីក្រុងម៉ានីល (Metro Manila) បានបង្ហាញសញ្ញាវិជ្ជមាន កាលពីឆមាសទីមួយ ឆ្នាំ២០២៤។
បណ្តាក្រុមហ៊ុនភាគច្រើន ដែលកំពុងពិចារណាទៅលើការពង្រីកការិយាល័យរបស់ខ្លួន ជាក្រុមហ៊ុន ដែលមូលដ្ឋានស្រាប់នៅក្នុងតំបន់រដ្ឋធានីម៉ានីល ខណៈដែលអ្នកចូលរួមឆ្លើយសំណួរ ក្នុងការស្ទង់មតិចំនួន៣៣ភាគរយ មានបំណងពង្រីកនៅទីនោះ។
ការស្ទង់មតិនេះ មានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗ ដូចជាក្រុមហ៊ុនជួលការិយាល័យ ដែលប្រកបអាជីវកម្មក្នុងវិស័យខុសៗគ្នា។ អ្នកចូលរួមបានចែករំលែកការយល់ដឹង អំពីយុទ្ធសាស្រ្តអចលនទ្រព្យរបស់ពួកគេ ដូចជា ការពង្រីក ការរចនា ឬប្លង់ការិយាល័យ និងការផ្លាស់ប្តូរទីតាំង។

បន្ទាប់ពីការពង្រីក ការរចនាប្លង់ការិយាល័យ ជាយុទ្ធសាស្ត្រធំបំផុតទីពីរ ដោយទទួលបានការជ្រើសរើស ពីអ្នកចូលរួមការស្ទង់មតិចំនួន២២ភាគរយ។
លើសពីនេះទៀត អ្នកឆ្លើយតបចំនួន១៩ភាគរយ បានអះអាងថា ពួកគេនឹងផ្លាស់ប្តូរទៅកាន់ Space ការិយាល័យថ្មីក្នុងអគារដដែល ខណៈអ្នកឆ្លើយតបចំនួន១៣ភាគរយ កំពុងពិចារណាផ្លាស់ប្តូរទីតាំងទៅកាន់អគារថ្មី៕ប្រភព: Phistar៕
