ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃទី១៧ ធ្នូនេះ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន សាងសង់ទីក្រុងរណប MEKONG QUAY ។
ទីក្រុងរណបនេះ ស្ថិតនៅក្នុងទីក្រុងអរិយក្សត្រ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាលដែលនឹងសាងសង់លើផ្ទៃដីទំហំជាង១០០ហិកតា។
ការសាងសង់ទីក្រុងរណបរបស់ក្រុមហ៊ុន PT Moral Group នឹងលើកកំពស់សេដ្ឋកិច្ច សង្គម ក៏ដូចជារួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅតំបន់នេះ។
លោកសាស្រ្តាចារ្យបណ្ឌិតទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានបង្ហាញការយល់ឃើញរបស់ខ្លួនថា គំរោងដែលនឹងបើកការដ្ឋានសាងសង់នេះ ទោះបីមិនទាន់ដឹងថា ក្រុមហ៊ុនណានឹងទទួលបន្ទុកការងារសាងសង់ក្តី ក៏វាជារឿងល្អ ព្រោះនេះជាទស្សនទាន នៃការកសាងទីក្រុងរណប ដែលនឹងបំរើឲ្យមានការបង្ហាញវត្តមាន មជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់នេះ។
លោកបញ្ជាក់ថា “ទីក្រុងរណបនេះ វាល្អណាស់ សម្រាប់ជួយដល់ការលើកកំពស់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋនៅភាគខាងកើតរាជធានីភ្នំពេញ”។ លោកបន្ថែមថា “គំរោងនេះ វានឹងរួមចំណែកទាក់ទាញការវិនិយោគពីអន្តរជាតិកាន់តែច្រើន ព្រោះអ្នកវិនិយោគធំៗចូលមកពូកគេត្រូវការអាគារធំៗ ដែលស្ថិតនៅជាប់មាត់ទន្លេរបែបនេះ”។
លោកសាស្រ្តាចារ្យបានបន្តថា ការសាងសង់ទីក្រុងរណបជាប់មាត់ទឹកបែបនេះ វាជាការលើកកំពស់សោភ័ណភាព ផ្តល់នូវទេសភាព ខ្យល់អាកាស និងបរិយាកាសស្រស់ស្រាយ ដល់អ្នករស់នៅក្នុងគំរោងនេះផងដែរ។
លោកបន្តថា តាមពិតគំរោងនេះ បានទទួលច្បាប់អនុញ្ញាត្តសាងសង់ និងចាក់ដីបំពេញចាប់តាំងពីមុនវិបត្តិកូវីដ១៩មកម្លេស៕