ដំណឹងល្អៈ រដ្ឋាភិបាលរៀបចំសេចក្តីព្រាងពិសេសជម្រុញការវិនិយោគនៅតំបន់ភូមិភាគឦសាន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអូន ព័ន្ឋមុនីរ័ត្នបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។

លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផងដែរ។

សេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ បានរៀបចំឡើង ដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីបង្កើតបរិយាប័ន្ន នៃការអភិវឌ្ឍឱ្យបានដល់ខេត្ត ដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញបង្កើនភាពតភ្ជាប់នៃសេដ្ឋកិច្ច តាម​រយៈការរៀបចំគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តនានា សំដៅជំរុញការវិនិយោគក្នុងខេត្តទាំង៤ ឱ្យកាន់តែមានសកម្មភាពរស់រវើកមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ ពឹងផ្អែកលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here