មន្រ្តីកម្ពុជា កូរ៉េចុះពិនិត្យការប្រើប្រាស់ម៉ាស៊ីនFWD នៅលើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ

ក្រុមមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមន្រ្តីជំនាញកូរ៉េ បានចុះពិនិត្យ ការប្រើប្រាស់ម៉ាស៊ីន FWD (Falling Weight Deflectometer) ពិសោធន៍ វិភាគលើកកម្រិតគុណភាពស្រទាប់កម្រាលផ្លូវថ្នល់ នៅលើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧។

ការចុះពិនិត្យនេះ ដឹកនាំដោយលោកឃុន សុខា អនុរដ្ឋលេខា​ធិការ បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស មកពីក្រសួង មន្ទីរសាធារណការខេត្តកំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ចុះពិនិត្យសកម្មភាពអនុវត្តន៍សាកល្បង លើគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ ដោយក្រាល Geogrid ដោយប្រើប្រាស់ឧបករណ៍ FWD (Falling Weight Deflectometer) លើស្រទាប់ផ្លូវចាស់ និងចាក់ស្រទាប់បេតុងកៅស៊ូAsphalt Concrete (AC) កម្រា​ស់៥សង់ទីម៉ែត្រ នៅចំណុចគីឡូម៉ែត្រ១៥៣+៦៧៥ ទៅគីឡូម៉ែត្រ ១៥៣+៧៧៥ ក្នុងភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ការចុះពិនិត្យនាពេលនោះ មានការចូលរួមសហការ ដឹកនាំអនុវត្តដោយលោកបណ្ឌិត Byungsik Ohm និង លោកបណ្ឌិត Carlo Elipse មកពី វិទ្យាស្ថានវិស្វកម្មសំណង់ និងបច្ចេកវិទ្យាកូរ៉េ Korea Institute of Civil Engineering and Building Technology (KICT) មកពីប្រទេសកូរ៉េ  និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ផងដែរ។

ក្នុងដំណើរបេសកកម្មនេះ គឺមានគោលបំណង ប្រៀបធៀប ការអ៊ុតសាកល្បងនូវស្រទាប់ផ្លូវ ដែលប្រើប្រាស់ប្រភេទកៅស៊ូធម្មតា Asphalt Concrete (AC) និងក្រាលកៅស៊ូ Geogrid ដើម្បីវាយតម្លៃលើគុណភាពផ្លូវ តាមរយៈលទ្ធផលទិន្នន័យផ្លូវដែលបានធ្វើតេស្តរួច ដោយបានប្រើប្រាស់ឧបករណ៍ FWD(Falling Weight Deflectometer) និងយកលទ្ធផលទិន្នន័យ ដែលទទួលបានពីការធ្វើតេស្តសាកល្បងនេះ មកចែករំលែកជាបទពិសោធន៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងខាងវិទ្យាស្ថានកូរ៉េ នៅថ្ងៃសិក្ខាសាលា នៅទីស្តីការក្រសួង នាថ្ងៃទី១៩ ធ្នូ ២០២៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here