ផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា បានប្រកាសលក់ជាផ្លូវការនៅតំបន់តារាសាគរ ខេត្តកោះកុង

0

ក្រុមហ៊ុន Coastal City Development Group Co., Ltd. ដែលជាអ្នកអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា បានប្រកាសបើកគម្រោងពាណិជ្ជកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថាគម្រោងផ្សារផែកោះស្តេច។ គម្រោងនេះស្ថិតនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង។ គម្រោងផ្សារផែកោះស្តេច ត្រូវបានអភិវឌ្ឍលើដីទំហំ 1.7 ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដោយវាបញ្ចូលសម្រង់ផ្នែកពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍មកជា​​ចំណុចស្នូលតែមួយ។ ស្ថិតនៅតំបន់តារាសាគរ នៃខេត្តកោះកុង គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តល់នូវបទពិសោធន៍ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Coastal City Development Group Co., Ltd. គឺជាអ្នកអភិវឌ្ឍន៍ដំបូងគេនៅកម្ពុជា ដែលបានអភិវឌ្ឍគម្រោងធំៗ ដូចជា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅអន្តរជាតិ ការដ្ឋានវារីអគ្គិសនី សណ្ឋាគារនិងរីសតប្រណិត ជាមួយនឹងផ្លូវកៅស៊ូសាយ​ ភូថងដែលបានសាងសង់ដោយក្រុមហ៊ុនផ្ទាល់។ វាគឺជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ

ដែលបានលើកស្ទួយសក្តានុពលទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង។

គម្រោងផ្សារផែកោះស្តេចត្រូវបានបង្កើតឡើង ដើម្បីផ្តល់ជូនតម្លៃសមរម្យ និង បំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។ គម្រោងផ្សារផែកោះស្តេចនឹងមានទីតាំងល្អឥតខ្ចោះ មានខ្សាច់សស្អាតប្លែកភ្នែក ហើយតម្លៃក៏សមរម្យសម្រាប់អាជីវកម្ម និងភ្ញៀវទេសចរផងដែរ។ លើសពីនេះ គម្រោងនេះមានការភ្ជាប់ផ្លូវទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ ដូចជាកោះស្តេច និងកោះផ្សេងៗ ទីលានប្រណាំងឡាន Go Kart និងចំណត វិរៈ ប៊ុនថាំ

គម្រោងផ្សារផែកោះស្តេចចនឹងក្លាយទៅជាគោលដៅទេសចរណ៍ដ៏ស្វាហាប់ ដែលគម្រោងផ្សារនេះផ្តល់ជូនទីតាំងហាងចំនួន ៣១០ ទីតាំងសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដើម្បីបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។ គម្រោងផ្សារផែកោះស្តេច នេះមានទំហំហាងធំបំផុតបើប្រៀបធៀបនឹងផ្សារដទៃៗ ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ ដែលអាចបំពេញតម្រូវការរបស់អាជីវករដែលមានទិសដៅផ្សេងៗគ្នា។ ជាផ្សារដែលបណ្តុំដោយគ្រឿងសមុទ្រស្រស់ៗ ម្ហូបឆ្ងាញ់ប្រចាំតំបន់ កន្លែងលក់ផលិតផល វត្ថុអនុស្សាវរីយ៍ និងផលិតផលសិប្បកម្មសម្បូរបែប ផ្សារផែកោះស្តេចនឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់សម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ។

គម្រោងនេះត្រូវបានគេរំពឹងថានឹងក្លាយទៅជាចំណុចទាក់ទាញសំខាន់មួយនៅខេត្តកោះកុង និងបន្ថែមចំណូលសេដ្ឋកិច្ចសម្រាប់តំបន់នេះ។ ដូចទៅនឹងផ្សារក្តាមនៅកែប ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនគ្រប់ទិសទី គម្រោងផ្សារផែកោះស្តេចនេះក៏នឹងមានសក្ដានុពលដើម្បីនាំចូលភ្ញៀវទេសចរច្រើនជាងមុន និងលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុកបានយ៉ាងមានប្រសិទ្ធភាព។ វាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងតាមរយៈ +855 98 708 898

滨海城市发展集团有限公司预计在达拉萨高地区推出柬埔寨首个海滩市场项目

柬埔寨戈公省——滨海城市发展集团有限公司(Coastal City Development Group Co., Ltd.),作为柬埔寨领先的开发商之一,预计规划其全新商业项目“柬埔寨首个海滩市场”在达拉萨高地区启动

该项目位于戈公省的达拉萨高地区,这里是一个发展迅速的区域

市场项目不仅是柬埔寨第一个海滩市场,同时还将商业、文化和旅游融为一体,成为一个核心旅游和商业目的地

达拉萨高地区以其自然风光秀丽和强大的发展潜力而闻名。项目毗邻高思戴岛码头渡口,并得益于国际化基础设施的发展,如豪华酒店、度假村、国际高尔夫球场及达拉萨高国际机场。这些设施为该 地区吸引大量国内外游客奠定了基础。

柬埔寨首个海滩市场的建立,旨在满足本地居民以及到访该地区的国内外游客的需求。该市场地理位置优越,距离海滩仅百米距离,并与多个重要旅游景点相连,例如柬埔寨首个游艇码头和万吨货柜码头、卡丁车赛道以及Virak Buntham车站。

这个市场将成为一个重要的旅游目的地,提供310个零售商铺,适用于各种商业用途,包括销售新 鲜海鲜、当地特色美食、纪念品和丰富的手工艺产品。此外,游客还可以在市场内享受多样化的 餐饮选择、娱乐场所、儿童游乐场,以及举办文化和现代艺术活动的场地。

该项目预计将成为戈公省的一个主要吸引点,并为该地区的经济增长做出重要贡献。这与柬埔寨政府推动旅游业和可持续发展的政策目标完全一致。

滨海城市发展集团有限公司致力于将柬埔寨首个海港市场打造成一个旅游和商业的新标杆,并为当地社区带来更多机会和经济收益。

如需了解更多有关市场租赁或投资的信息,请联系滨海城市发展集团有限公司

 

LEAVE A REPLY

Please enter your comment!
Please enter your name here