ថ្ងៃខួបកំណើតចំថ្ងៃពិសេសបុណ្យជាតិ ថ្ងៃទី០៧ ខែមករា ដែលត្រូវជា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី ខេអេស រេស៊ីដេន (កៀនស្វាយ) បានប្រកាសផ្ដល់ជូនកាដូពិសេសបំផុត និងមិនធ្លាប់មានជូនអតិថិជន ដែលចាប់អារម្មណ៍ទិញផ្ទះប្រភេទណាមួយ ពីគម្រោង បុរី ខេអេស រេស៊ីដេន នៅក្បែរផ្សារគគីរ ម្ដុំផ្លូវជាតិ កៀនស្វាយ នឹងទទួលបានការថែមជូនផ្ទះមួយល្វែងភ្លាមៗ។
តាមការបញ្ជាក់របស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ថា ការផ្ដល់ជូនកាដូពិសេសទិញផ្ទះមួយ ទទួលបានផ្ទះរហូតដល់ទៅពីរនេះ គឺមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នេះតែម្ដង ដើម្បីចូលរួមអបអរសាទរ “ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ថ្ងៃទី០៧ មករា” ។
សូមជម្រាបថា គម្រោង បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង មានទីតាំងស្ថិតនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា។ បុរី KS Residence មានចំនួនផ្ទះ សរុបចំនទួន ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំប្រមាណ ៥០,៥៤៧ ម៉ែត្រការ៉េ។