ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា គម្រោងលំនៅដ្ឋានធំៗចំនួន១០ ដែលមានផ្ទះល្វែងថ្មីយ៉ាងតិចចំនួន១០.០០០យូនីតនឹងវាយលុកចូលទីផ្សារនៃទីក្រុងហុងកុងនៅក្នុងឆ្នាំ២០២៥។
ស្របពេលជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នៅតែបន្តកាត់បន្ថយតម្លៃផ្ទះល្វែងរបស់ខ្លួន ដើម្បីលក់ចេញបង្ហើយផ្ទះដែលនៅសេសសល់ ខណៈពេលមានការកាត់បន្ថយអត្រាការប្រាក់ និងការកើនឡើងនៃទំនុកចិត្តក្នុងការទិញផ្ទះ។
បណ្តាអ្នកអភិវឌ្ឍន៍ ដែលគ្រោងបើកដំណើរការលក់គម្រោងលំនៅដ្ឋានថ្មី រួមមានក្រុមហ៊ុន CK Asset Holdings ដ៏ល្បីរបស់លោកមហាសេដ្ឋី Li Ka-shing ក្រុមហ៊ុន Sun Hung Kai Properties ក្រុមហ៊ុន Henderson Land ក្រុមហ៊ុន China Overseas Land & Investment ក្រុមហ៊ុន New World Development ក្រុមហ៊ុន Sino Land ក្រុមហ៊ុន Kerry Properties និងក្រុមហ៊ុន Wheelock Properties ។