ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងតាក់តែងនូវ “គោលនយោបាយជាតិស្តីពីនគរូបនីយកម្ម”។
លោករស់ សាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគោលនយោបាយនិងយុទ្ធសាស្រ្ត បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ដល់យោបល់ និងធាតុចូលលើសេចក្តីព្រាង “គោលនយោបាយជាតិស្តីពី នគរូបនីយកម្ម”នេះ។