ដំណឹងល្អ! ឆ្នេរសមុទ្រនៅតំបន់រាមអាចឲ្យសាធារណៈជនលេង កំសាន្តជាមួយការលើកកំពស់សោភ័ណភាពថ្មី

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ  ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឱ្យយើងបានសម្រេចនូវសមិទ្ធផល២ ជូនអ្នករាម ខេត្តព្រះសីហនុ។នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជា មកពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលម្ហែរ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។

លោកសាយ សំអាល់បានបន្តថា ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់ និងឈរលើជំហររួមថា យើងមានលទ្ធភាព ទាំងរក្សាឆ្នេរជាសួនសាធារណៈ សម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឱ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។

លោកបន្តថា ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ យើងបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធិ សម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុង បម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព។

លោកសាយ សំអាល់បានបញ្ជាក់ថា “នេះហើយជាស្មារតី៧មករា គឺសាមគ្គីមានជ័យ!!!”៕

LEAVE A REPLY

Please enter your comment!
Please enter your name here