សម្តេចធិបតីបង្ហើបពីពេលវេលាជាក់លាក់បើកសម្ភោធកំពង់ផែទេសចរណ៍ខេត្តកំពត

0

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ខាងមុខ នឹងរៀបចំពិធីសម្ពោធ កំពង់ផែអន្ដរជាតិខេត្តកំពត។

   សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ មករានេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងបន្តថា “កំពង់ផែនឹងមានឱកាស ដើម្បីដំណើរការអាជីវកម្មរាប់រយឆ្នាំ”។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលក្រសួង សម្រេចបានកន្លងមក បានជួយសម្រួល ដល់ការតភ្ជាប់ប្រទាក់ក្រឡា ការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការទាក់ទាញវិនិយោគផ្ទាល់ និងទេសចរណ៍ពីបរទស ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here