សម្តេចធិបតីជម្រុញឲ្យរកដៃគូអភិវឌ្ឍន៍គំរោងផ្លូវដែកល្បឿនលឿននៅកម្ពុជា

0

ដោយៈ គង់ សូរិយា

   ភ្នំពេញៈ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញ ឲ្យក្រសួងសាធារណៈការត្រូវជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគ និងដៃគូអភិវឌ្ឍលើការអភិវឌ្ឍប្រព័ន្ធផ្លូវដែកល្បឿនលឿន។

សម្តេចបានថ្លែង ក្នុងពិធីបិទសន្និបាតការងារក្រ​សួងសាធារណៈការ និងដឹកជញ្ជូនកាលពីល្ងាចថ្ងៃទី២៣ មករា ដោយបានជម្រុញឲ្យថ្នាក់ដឹកនាំក្រសួ​ងគិតគូរឱ្យបានច្បាស់លាស់ អំពីការរៀបចំផែនការម អភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា ជម្រើសការវិនិយោគប្រសិទ្ធភាពសេដ្ឋកិច្ច និងផលប៉ះពាល់ផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ និងការកាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេសការជំរុញ អនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពីការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាព លើការសាងសង់ស្ថានីយរថភ្លើង អន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ ជំនួសឲ្យយស្ថានី​យប៉ោយប៉ែត។

សម្ដេចបរវធិបតីបានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពគន្លឹះមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេ​សជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់ ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here