ដំណឹងល្អៈការសាងសង់ស្ពានអាកាសភ្លោះសម្តេចធិបតីសម្រេច បាន៤៥ភាគរយហើយ

0

ដោយៈ គង់ សូរិយា

    ខេត្តកណ្តាលៈ  ការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ៤៥%ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) មានបណ្ដោយស្ពានសរុប៦២២ម៉ែត្រ, បណ្ដោយតួស្ពាន២៨១ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ១៦១ម៉ែត្រ។

គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោ​យគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here