មហាសេដ្ឋីអាមេរិកលោក Elon Musk គ្រោងបញ្ចេញទូរសព្ទ Tesla Pi ដែលមានមុខងារពិសេសចំនួន៣យ៉ាង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទូរសព្ទស្មាតហ្វូនម៉ាក Tesla Pi របស់មហាសេដ្ឋីអាមេរិកលោក Elon Musk នឹងធ្វើបដិវត្តន៍ឧស្សាហកម្មស្មាតហ្វូន តាមរយៈមុខងារពិសេសៗរបស់ទូរសព្ទនេះ។ ទូរសព្ទ Tesla Pi មានភាពជឿនលឿនមិនធម្មតាចំនួន៣យ៉ាង ដែលនឹងកំណត់ស្តង់ដារថ្មីនៅក្នុងបច្ចេកវិទ្យាទូរសព្ទ។

យោងតាមគេហទំព័រ BINANCE SQUARE បានឱ្យដឹងថា មុខងារពិសេសទីមួយ៖ ទូរស័ព្ទ Tesla Pi លុបបំបាត់តម្រូវការសម្រាប់ វិធីសាស្រ្តសាកថ្មធម្មតា ព្រោះវាទាញថាមពលដោយផ្ទាល់ពីប្រភពពន្លឺព្រះអាទិត្យ ដោយសារបច្ចេកវិទ្យាថាមពលពន្លឺព្រះ អាទិត្យកម្រិតខ្ពស់របស់ទូរសព្ទនេះ។

មុខងារពិសេសទីពីរ៖ ទូរសព្ទ Tesla Pi ផ្តល់នូវការចូលប្រើអុីនធឺណេតគ្មានដែនកំណត់ តាមរយៈការតភ្ជាប់ទៅកាន់បណ្តាញផ្កាយរណប Starlink របស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX។

មុខងារពិសេសទី៣៖ ទូរសព្ទនាពេលអនាគតនេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ការទំនាក់ទំនងទូទាំងផែនដី ព្រះច័ន្ទ និងសូម្បីតែភពព្រះអង្គារ ដែលធ្វើឱ្យទូរសព្ទនេះក្លាយជាឧបករណ៍ដ៏ទំនើបបំផុត៕ប្រភព:BINANCE SQUARE៕

LEAVE A REPLY

Please enter your comment!
Please enter your name here