រដ្ឋមន្រ្តីសាធារណៈការបើកកិច្ចប្រជុំទាក់ទងនឹងតភ្ជាប់ទីក្រុងបានលុង និងតំបន់កន្ទុយនាគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យលើវឌ្ឍនភាពការងារ នៃការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវជាតិលេខ៧៨-៥ (ក្រុងបានលុង – កន្ទុយនាគ)។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាពីខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។

កិច្ចប្រជុំនេះមានការចូលរួមពី ថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ការសាងសង់ផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាការងារអាទិភាពមួយ​របស់រាជរដ្ឋាភិបាល តាមរយៈការវិភាជន៍កញ្ចប់ថវិកាជាតិ បូកជាមួយនឹងវិភាគទានរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយមូលនិធិរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់ផ្លូវស្ថិត នៅប្របខ្សែក្រវ៉ាត់ព្រំដែនជាមួយប្រទេសវៀតណាម ក្នុងន័យការពារអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here