ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន៦៦,៥០ភាគរយ។
នេះបើតាមព័ត៌មានចេញផ្សាយ ដោយក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីចុងសប្តាហ៍មុន។
-->

របាយការណ៍បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្ត្ររាជធានីភ្នំពេញ លើកំណាត់ផ្លូវជាតិលេខ៤ និងតាមបណ្តោយផ្លូវរថភ្លើង សម្រេចវឌ្ឍនភាពបាន ៦៦,៥០% ហើយ។
គម្រោងនេះអនុវត្តដោយក្រុមហ៊ុនសាងសង់ PPPP-TCM JV ដែលមានទំហំការងារ ១.) ការងារសាងសង់លូប្រអប់តាមបណ្តោយផ្លូវជាតិលេខ៤ ខាងឆ្វេងដៃ ក្នុងចន្លោះ PK 14+050 ដល់ 19+700 និង ២.) ការងារកាយស្តារប្រឡាយប្រវែង៦១០០ម៉ែត្រ ការងារដំឡើងលូអ៊ុយ ប្រវែង ១៩៧០ម៉ែត្រ ការងារសាងសង់លូប្រអប់ផ្លូវឆ្លងកាត់ចំនួន៩ទីតាំង និងការងារសាងសង់ទ្វារទឹក៤ទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ចន្លោះ PK15+450 ដល់ 23+550 និងត្រួតពិនិត្យបច្ចេកទេស ដោយអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសាធារណការ និងដឹកជញ្ជូន៕
