ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនគ្រោងពង្រីកទុននិងពិពិធកម្មផលិតផល នៅកម្ពុជា

ចែករំលែក

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សជប៉ុន Minebea (Cambodia) Co., Ltd គ្រោងពង្រីកផលិតកម្ម និងទុកវិនិយោគបន្ថែមនៅកម្ពុជា។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានទទួលជួបលោក Kensuke WATANABE នាយកផ្នែករដ្ឋបាល និងធនធានមនុស្សនៃក្រុមហ៊ុន Minebea (Cambodia) Co., Ltd. ក្នុងគោលបំណងធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការស្នើសុំពង្រីកបន្ថែមមុខសញ្ញាផលិតបរិក្ខារអេឡិចត្រូនិក ដែលក្រុមហ៊ុនគ្រោងនឹងបណ្តាក់ ទុនវិនិយោគបន្ថែមប្រមាណ១៥លានដុល្លារអាមេរិក។

ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០១១ ក្នុងវិស័យផលិតគ្រឿង បង្គុំអេឡិចត្រូនិកជាច្រើនប្រភេទ ហើយដែលបច្ចុប្បន្នបានបង្កើនដើមទុនវិនិយោគ មានទំហំទឹកប្រាក់រហូតដល់ជាង៧០០លានដុល្លារអាមេរិក៕


ចែករំលែក