រដ្ឋាភិបាលអនុម័តទុនវិនិយោគជិត ៧៥០ លានដុល្លារនៅក្នុងខែមករាដើមឆ្នាំនេះ

0

ភ្នំពេញ៖ មួយខែដំបូងនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគចំនួន៦៨ ក្នុងទំហំទុនវិនិយោគសរុប​ជាង៧៤៨លានដុល្លារអាមេរិក កើនឡើង៣០០%​។

របាយការណ៍របស់ CDC បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន៦៤ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៧៤៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៤​គម្រោងវិនិយោគដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត​ កើនឡើងចំនួន ៣៦គម្រោង ដោយកាលពីឆ្នាំ២០២៤ CDCបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣២គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ១៨៧លានដុល្លារ អាមេរិក​ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ៥៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៣០០%។

ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៩គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៩គម្រោង។ គម្រោងវិនិយោគ ទាំង៦៨គម្រោង សុទ្ធសឹងជាការវិនិយោគក្នុងវិស័យឧស្សាហកម្មទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here