អាកាកសយានដ្ឋានអន្តរជាតិតេជោកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនានា

0

ដោយៈ និស្ស័យ

    ភ្នំពេញៈ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលបច្ចុប្បន្នកំពុងសាងសង់នៅជិតរាជធានីភ្នំពេញ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅ ឆ្នាំ២០២៥នេះ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ គម្រោងដំណាក់កាលទី១ សម្រេចបានជាង៩២ភាគយហើយ។

រចនាឡើងជាអាកាសយានដ្ឋានកម្រិត 4F ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់អាកាសយានដ្ឋានអន្តរជាតិ TIA នឹងមានហេដ្ឋារចនាសម្ព័ន្ធទំនើប រួមទាំងស្ថានីយអ្នកដំណើរដែលលាតសន្ធឹងលើផ្ទៃដីជាង 240,000 ម៉ែត្រការ៉េ ច្រកទ្វារចំនួន 22 ដែលផ្ទុកយន្តហោះទំហំមធ្យមបានរហូតដល់40គ្រឿង និងផ្លូវរត់ស្របគ្នាចំនួននាពេលអនាគត។

ខណៈពេលដែលការប្តេជ្ញាចិត្តជាក់លាក់ ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដើម្បីធ្វើប្រតិបត្តិការនៅ TIA មិនត្រូវបានបង្ហាញជាសាធារណៈ គ្រឿងបរិក្ខារទំនើបៗ និងទីតាំងយុទ្ធសាស្ត្ររបស់ព្រលានយន្តហោះត្រូវបានគេរំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ ត្រៀមលក្ខណៈសម្រា​ប់ការបើកព្រលានយន្តហោះ។

លើសពីនេះ អ្នកអភិវឌ្ឍន៍ព្រលានយន្តហោះបាន និងកំពុងស្វែងរកការវិនិយោគយ៉ាងសកម្ម ពីអង្គភាពជុំវិញពិភពលោក រួមទាំងក្រុមហ៊ុនជប៉ុនផងដែរ ដើម្បីបង្កើនសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធរបស់ព្រលានយន្តហោះ។

ដោយសារការវិវឌ្ឍន៍ទាំងនេះ គេរំពឹងថា TIA នឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងសំខាន់ ពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដោយជំរុញការតភ្ជាប់របស់កម្ពុជា ជាមួយបណ្តាញអាកាសចរណ៍ពិភពលោក។

កាលពីឆ្នាំមុនព្រលានយន្តហោះអន្តរជាតិ ទាំងបីរបស់កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសរុបប្រមាណ៦លាននាក់។

ព្រលានយន្តហោះអន្តរជាតិតេជោ បាននិងកំពុងវិនិយោគដោយក្រុមហ៊ុនOCIC ក្នុងទំហំទឹកប្រាក់ប្រមាណ១៥០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here