គំរោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ ព្រែកប្រា សម្រេចវឌ្ឍន ភាពល្អប្រសើរ

0

ដោយៈ និស្ស័យ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន

បន្តចុះពិនិត្យតាមដានការអនុវត្ត គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) របស់អង្គភាពគ្រប់គ្រងគម្រោង។

លោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបានប្រមាណ២០%ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត សាធា​រណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ ក៏បានចុចប៊ូតុងនិមិត្តរូបដើម្បីដំណើរការគ្រឿងចក្រខួង សសរគ្រឹះស្ពានផ្នែកខាងលិចផងដែរ។ បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១/ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម ចាក់បេតុងរួចចំនួន៦៩ដើម ២០ជើងតាង សម្រេចបានចំនួន៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន៨ធ្នឹម។

២/រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសរសរស្ពាន១២  សម្រេចបានចំនួន៦សរសរ សរសរស្ពាន៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

រយៈពេលសាងសង់ស្ពាននេះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្រេចបាន១១ខែហើយ ស្មើនឹង២៦,១៩% នៃផែនការសាងសង់ ៤២ខែ  ដោយមិនមានការយឺតយ៉ាវ ជាងកម្មវិធីការងារដែលគ្រោងទុកទេ។

ក្រុមការងារវាយតម្លៃខ្ពង់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែ​លបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការ បានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេស ប្រកបដោយគុណភាព និងសោភណ័្ឌភាព ។ អង្គភាពគ្រប់គ្រងគម្រោងបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រឹងសុវត្ថិភាពការងារ បន្តទៀតដោយហេតុថាការងារកាន់តែមមាញឹក និងលយចូលជ្រៅទៅក្នុងទន្លេ និងបន្តថែរទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាព លើទឹកដើម្បីសុវត្ថិភាព អ្នកប្រើប្រាស់មធ្យោ​បាយដឹកជញ្ជូនតាមផ្លូវទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here