តើផលចំណេញត្រលប់ពីការវិនិយោគលើអចលនទ្រព្យនៅកម្ពុជានៅតែមានភាពប្រសើរសម្រាប់អនាគត?

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ផលត្រឡប់មកវិញលើការវិនិយោគ(ROI) នៅក្នុងអចល​នទ្រព្យកម្ពុជា នៅតែល្អប្រសើរឬយ៉ាងណាសម្រាប់អនាគត?។

    វាជាសំណួរដ៏រសើបមួយនៅឡើយ ប៉ុន្តែចម្លើយគឺវាអាស្រ័យលើកត្តាផ្សេងៗ រួមទាំងទីតាំង ប្រភេទអចលនទ្រព្យ និន្នាការទីផ្សារ និងគោលនយោបាយរបស់រដ្ឋាភិបាល។

សូមសាកល្បងសិក្សាស្វែងយល់ ពីចំណុចសំខាន់ៗមួយចំនួនដូចជា…..

អត្ថប្រយោជន៍សក្តានុពល

  1. កំណើនសេដ្ឋកិច្ចខ្ពស់

ប្រទេសកម្ពុជាបានជួបប្រទះ នូវកំណើនផលទុនជាតិសរុប(GDP) ប្រកបដោយភាពធន់ និងមានរយៈពេលវែងជាប់ៗគ្នាមុនវិបត្តិកូវីដ១៩  ដែលកំនើនផលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានគាំទ្រដល់តម្រូវការអចលនទ្រព្យរបស់ប្រទេសនេះ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយ ច្បាប់បទដ្ឋានគតិយុត្តិជាច្រើន ដើម្បីទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនបរទេស ដោយរយៈពេល២០ឆ្នាំចុងក្រោយនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនដល់រាប់ពាន់លានដុល្លារ។

  1. ទេសចរណ៍ និងការវិនិយោគបរទេស

នៅតំបន់ដូចជា រាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ ដោយជំរុញឱ្យតម្លៃអចលនទ្រព្យកើនឡើង ប៉ុន្តែវាបានស្ថិតក្នុងសភាពទ្រឹង នៅពេលជំងឺកូវីដ១៩មកដល់ ហើយវាបានធ្លាក់ចុះនៅពេលវិបត្តិសង្រ្គាមរុស្ស៊ី អ៊ុយក្រែនអូនសបន្លាយ។

  1. តម្លៃអចលនទ្រព្យដែលអាចទទួលយកបាន

បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ដូចជា ប្រទេសថៃ និងវៀតណាម ប្រទេសកម្ពុជាផ្តល់តម្លៃអចលនទ្រព្យទាបជាងជាមួយនឹងសក្តានុពលសម្រាប់ការវាយតម្លៃ។

ទោះជាយ៉ាងណា អ្នកជំនាញនិងវិភាគ នៅក្នុងវិស័យនេះបានចោទជាសំណួរថា តើ់កម្ពុជាគួរធៀបតម្លៃអចលនទ្រព្យ ជាមួយប្រទេសជិតខាងដោយរបៀបណា ប្រសិនជាពួកគេភ្លេចគិតពីប្រាក់ចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំ ធៀបនឹងប្រជាជាតិក្បែរខាងកម្ពុជានោះ?។

  1. តម្លៃជួល និងផលត្រលប់

អចលនទ្រព្យនៅតំបន់ខ្លះ ផ្តល់នូវតម្លៃជួលចន្លោះពី6 ទៅ10% ជាពិសេសសម្រាប់អាផាតម៉ិន និងខុនដូ ស្ថិតនៅក្នុងទីតាំងសំខាន់ៗមួយចំនួនដូចជា ក្នុងខ័ណ្ឌបឹងកេងកង ខ័ណ្ឌចំការមន ខ័ណ្ឌដូនពេញជាដើម។

  1. ប្រតិបត្តិការប្រាក់ដុល្លារអាមេរិក

ដោយសារគោលនយោបាយបើកចំហរ បានធ្វើឲ្យសកម្មភាពទិញ លក់ ក្នុងទីផ្សារអចលនទ្រព្យដំណើរការភាគច្រើន បានប្រើប្រាស់ប្រាក់ដុល្លារ ដោយកាត់បន្ថយហានិភ័យរូបិយប័ណ្ណ សម្រាប់អ្នកវិនិយោគបរទេស។

ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយ បានលើកទឹកចិត្តដល់វិនិយោគិនបរទេសផងដែរ ដោយពួកគេមានទំនុកចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាយវាយប្រចាំថ្ងៃ។

តំបន់ល្អបំផុតសម្រាប់ការវិនិយោគ

  • រាជធានីភ្នំពេញ

ជារាជធានីរបស់ប្រទេសនេះ ភ្នំពេញ ជាទីក្រុងដែលមានទីផ្សារជួលច្រើនបំផុត ជាពិសេសនៅតំបន់កណ្តាលដូចជា បឹងកេងកង១ ដូនពេញ និងទន្លេបាសាក់។

  • សៀមរាប

ទីក្រុងដ៏ល្បីល្បាញនេះ បានរីកចម្រើនដោយសារកំណើនទេស​ចរណ៍ជាតិ អន្តរជាតិ ដែលបានជម្រុញវិស័យនេះ ឲ្យមានភាពរីកចម្រើនផងដែរ ប៉ុន្តែវាពឹងផ្អែកលើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត។

  • ក្រុងព្រះសីហនុ

វាជាទីក្រុងដ៏រីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ ដោយត្រឹមរយៈពេលប្រមាណ៥ឆ្នាំ ទីក្រុងនេះបានទាក់ទាញទុនវិ​និយោគប្រមាណ១០ពាន់លានដុល្លារ។

មុខមាត់ទីក្រុងជាប់មាត់សមុទ្រធំជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា បានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ជាមួយ​វត្តមានអាគារខ្ពស់ៗកប់ពពករាប់រយ។

  • សហគមន៍បុរី និងច្រកទ្វារ

    តម្រូវការកើនឡើង សម្រាប់ការរស់នៅជាយក្រុង បាននិងកំពុងធ្វើឲ្យតំបន់នានារីកស្គុសស្គាយនូវសំណង់បុរី ផ្ទះល្វែង និងអាគារពាណិជ្ជកម្ម ដែលទាក់ទាញក្នុងចំណោមអ្នកវិនិយោគក្នុងស្រុក និងជនបរទេសផងដែរ។

អ្នកជំនាញអន្តរជាតិនៅតែមានសុទិដ្ឋិនិយមថា ប្រសិនបើអ្នកជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យបានត្រឹមត្រូវ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អាចផ្តល់នូវROIដ៏ល្អ ជាពិសេ​សក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here