ក្រុមហ៊ុនចិនធំមួយស្នើសុំកាត់ឆ្វៀវដីទំហំជិត៧០០០ហិកតាដើម្បីវិនិយោគលើថាមពលអគ្គិសនីដើរដោយខ្យល់ នៅខេត្តមណ្ឌលគិរី

0

ដោយៈ គង់ សូរិយា

    មណ្ឌលគិរីៈ ក្រុមហ៊ុនចិនធំមួយ បានស្នើសុំកាត់ឆ្វៀលដីទំហំ៦៨២៣ហិកតា នៅខេត្តមណ្ឌលគិរី ដើម្បីវិនិយោគសាងសង់ស្ថានីយ៍អគ្គិសនីដើរដោយថាមពលខ្យល់។

គំរោងនេះ ស្ថិតនៅភូមិសាស្ត្រភូមិពូឡះ និងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី​។

កិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាព​ លោក​ជាក់​ ម៉េងហ៊ាង​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ លោកសេន​ ណាស៊ី​ អនុរដ្ឋលេខាធិការ​ ក្រុមការងារក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ដោយមានអញ្ជើញចូលរួមពីសំណាក់​ លោកនាយករង​ រដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ ពាក់ព័ន្ធ​ អភិបាលរង​ស្រុក​ តំណាងក្រុមហ៊ុន បេជើងហ្វេងហ្នឹងអ៊ុនហ្វីតនីត វិន អេនើជី ឯ.ក​ និងមន្ត្រីជំនាញពាក់ព័ន្ធ​ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ​សាលប្រជុំ​ សែនមនោរម្យ​ អគាររដ្ឋបាលសាលាខេត្ត​។

ព័ត៌មាននេះ ត្រូវបានលើកឡើងកាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំដែលមានការចូលរួមផងដែរពីលោក​ ណាំ​ វុត្ថា​ អនុប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ខេត្តមណ្ឌលគិរី​ និងក្រុមការងារ​ ដើម្បីចុះពិនិត្យសិក្សាលើករណី ឈ្មោះប៊ូ សុភក្តិ ហ៊ឹម ឧត្តម និងឈ្មោះ រឹម យ៉ូសែប តំណាងក្រុមហ៊ុនបេជើង ហ្វេងហ្នឹងអ៊ុនហ្វីតនីត វិន អេនើជី ឯ.ក ស្នើសុំកាត់ឆ្វៀលដីទំហំ៦៨២៣ហិកតា សម្រាប់គម្រោងវិនិយោគផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់អនុភា​ព១៥០មេហ្គាវ៉ាត់ និងគម្រោងអភិវឌ្ឍន៍កសិកទេសចរណ៍៕​

LEAVE A REPLY

Please enter your comment!
Please enter your name here