ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងរយៈពេល១៥ឆ្នាំខាងមុខពិតជានឹងមានអ្វីគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញក្នុងចំណោមអ្នកធុរកិច្ចជាតិ និងអន្តរជាតិ។
តើគោលនយោបាយដ៏ពិសេសនេះ មានចំណុចអ្វីខ្លះ ដែលយើងនឹងចែករំលែកមួយចំណុចខ្លះៗ សម្រាប់អ្នកអានជាតិ និងអន្តរជាតិ ដែលគោលដៅទាំងនោះមានដូចជា ទី១ ច្រកទ្វាអន្តរជាតិរបស់កម្ពុជា៖ មជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទិកអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។