គម្រោងគ្រប់គ្រងធនធានចម្រុះព្រែកជីកហ្វូណនតេជោត្រូវបានបានលើកយកមកពិភាក្សា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំពិភាក្សាលើសមិទ្ធិលទ្ធភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ និងគម្រោងនានាស្ថិតក្នុងបញ្ជីបច្ចុប្បន្នកម្ម បេក្ខភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩)។

លោកចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលផ្នែកផែនការអភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសមិទ្ធិលទ្ធភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ និងគម្រោងនានាស្ថិតក្នុងបញ្ជីបច្ចុប្បន្នកម្ម បេក្ខភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម-លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួង និងមន្ត្រីជំនាញបច្ចេកទេសជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយជូនគ្រប់អគ្គនាយកដ្ឋានជំនាញ ពាក់ព័ន្ធក្រោមឱវាទក្រសួង នូវខ្លឹមសារលិខិតលេខ៩៥០ សហវ.លស.អសប. ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការស្នើសុំចាត់ចែងធ្វើការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ នៃគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ និងគម្រោងនានាស្ថិតក្នុងបញ្ជីបច្ចុប្បន្នកម្ម បេក្ខភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក និងប្រកបដោយប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here