រដ្ឋបាលខេត្តព្រះសីហនុ ជម្រុញការវិនិយោគលើវិស័យទេសចរណ៍របស់ខេត្ត

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយ

លេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” សម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកអ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារ ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ឋជាច្រើន។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយ អំពីការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ រហូតដល់ដំណាច់ឆ្នាំ ២០២៥ ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីកម្មវិធីពិសេសនេះ ដល់វិនិយោគិនសក្តានុពល ដែលមានចំណាប់អារម្មណ៍មកវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសផ្តល់ឱកាសដល់វិនិយោ​គិនក្នុងការសិក្សាស្វែងយល់ អំពីកាលានុវត្តភាពវិនិយោគថ្មីៗ ដើម្បីឈានទៅចាប់យកឱកាសវិនិយោគ នៅក្នុងវិស័យទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ។

តាមរយៈនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោ​គិនរួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ ដើម្បីទទួលបាន“អត្ថប្រយោជន៍ពិសេស” នៅទីតាំងដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here