ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈពេលដែលប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៩ភាគរយដល់២៩៤១,៤៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០៧ភាគរយដល់២៩៥៥,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៤នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។