ដោយ: គង់ លាងហួរ
អន្តរជាតិ: សង្កាត់ Batu ដែលជាតំបន់មានកំណើននៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សមួយស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួរ(Kuala Lumpur)របស់ប្រទេសម៉ាឡេសុី កំពុងបន្តនាំមុខគេក្នុងការផ្គត់ផ្គង់លំនៅដ្ឋានថ្មី។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ EdgeProp Research បានបង្ហាញថា សង្កាត់ Batu នឹងគ្របដណ្តប់ចំណែកចំនួន៤៣,៦ភាគរយនៃចំនួនគម្រោងលំនៅដ្ឋានថ្មីសរុបនៅទីក្រុងគូឡាឡាំពួរនៅចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ខាងមុខ។
យោងតាមប្រភពទិន្នន័យដដែលបានឱ្យដឹងទៀតថា លំនៅដ្ឋានថ្មីភាគច្រើននៅក្នុងសង្កាត់ Batu នឹងត្រូវបានដាក់លក់ក្នុងតម្លៃចន្លោះពី៣០០.០០១រីងហ្គីតទៅ៦០០.០០០រីងហ្គីត(ប្រហែល៦៧.៤៨៣ដុល្លារទៅ១៣៤.៩៥៥ដុល្លារ)ក្នុងមួយយូនីត។