ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន ក្រុម “ត” “ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ត” ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួល ក្រុមការងារទាំង១៦ ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ “ត” ផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់អនុសហប្រធានក្រុមការងារ “ត” ផ្នែកឯកជន តំណាងក្រុមការងារផ្នែកអប់រំ តំណាងក្រុមការងារផ្នែកដឹកជញ្ជូន តំណាងសមាគមធនាគារនៅកម្ពុជា តំណាងសមាគមភស្តុភារកម្មកម្ពុជា តំណាងសមាគមវិនិយោគិនកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ “ត” ផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សានូវបញ្ហាប្រឈមដែ លជាកង្វល់របស់ផ្នែកឯកជន ក្នុងវិស័យរដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ។
កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាលើកដំបូង បន្ទាប់ពីទទួលនូវបានសេចក្តីសម្រេចទទួលស្គាល់ នូវសមាសភាពនៃក្រុមការងារទាំង១៦ពីរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនរួមមាន ទី១ កាប្រើប្រាស់ហត្ថពលកម្មបរទេស ទី២ បញ្ហាចរាចរណ៍ផ្លូវគោក និងការកំណត់ល្បឿនក្នុងការបើកបរ ទី៣ ការហាមឃាត់រថយន្តដឹកទំនិញទុក ចំពោះការប្រព្រឹត្តបទល្មើសបុគ្គ និងទី៤ បញ្ហាទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា រួមនិងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕