ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបើកប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាព ការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង(UIDP) របស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះដឹកនាំដោយ លោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)ដោយមានការចូលរួម ពីប្រធានគ្រប់គ្រងគម្រោង និងសមាជិកក្នុងអង្គភាពគ្រប់គ្រងគម្រោង។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យបន្ថែមដំណើរការអនុវត្តគម្រោង វឌ្ឍនភាពនៃការងារគម្រោង ព្រមទាំងពិភាក្សាលើធាតុចូល បញ្ហាប្រឈម និងដំណោះស្រាយនៃការងារគម្រោង នៃការអនុវត្តគម្រោង ប្រកបដោយភាពរលូននិងជោគជ័យ៕