សម្តេចធិបតីៈ របាយការណ៍អត្រាទិញផ្ទះកើនឡើង

0

ដោយៈ ស៊ីវ ម៉េង

   ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ផ្អែកតាមរបាយការណ៍ របស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ អត្រាកំណើននៃការទិញផ្ទះ មានការកើនឡើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើននៃការទិញផ្ទះនៅពេលនេះ គឺជាកំណើ​នដែលមានភាពធន់ ហើយច្បាស់លាស់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ស្ដីពី “យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍ ប្រកបដោយគុណភាព និងនិរន្ដរជាតិ”។

សម្តេចបន្តថា រាជរដ្ឋាភិបាលស្វាគមន៍គ្រប់ធាតុផ្សំទាំងអស់ ទោះអ្នកស្រាវជ្រាវនោះក្នុងកម្រិតតូច ឬធំយ៉ាងណាក្ដី ដើម្បីជាចំណែកក្នុងការដោះស្រាយបញ្ហា។

លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា តាមការផ្តល់ព័ត៌​មាន ពីម្ចាស់បុរីមួយចំនួនបានបង្ហាញថា តម្រូវការទិញលំនៅដ្ឋានបានកើនឡើង ដោយសារគោលនយោ​បាយលើកទឹកចិត្តពីរដ្ឋាភិបាល ពិសេសការលើកលែងពន្ឋប្រថាប់ត្រា លើផ្ទះមានតម្លៃ៧ម៉ឺនដុល្លា​រចុះ និងលើកលែងពន្ឋប្រាថាប់ត្រា លើកម្ចីទិញផ្ទះតម្លៃ២១ម៉ឺនដុល្លារចុះ សម្រាប់អ្នកទិញផ្ទះដំបូង។

លោកស្រីបន្តថា “គោលនយោបាយបញ្ចុះអត្រាការប្រាក់ពីធនាគារនានា ដែលរៀបចំសម្របសម្រួលដោយមន្រ្តីរដ្ឋាភិបាល ក៏បាននិងកំពុងជួយទីផ្សារលំនៅដ្ឋានផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here