ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន លោកហេង ណនបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដឹកនាំដោយ លោក WAKABAYASHI KOHEI ប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ។
ជំនួបនាឱកាសនេះ គឺដើម្បីស្វែងយល់អំពីបរិបទ ឡូជីស្ទីកនៅកម្ពុជា និងស្វែងយល់ពីឱកាសវិនិយោគ លើវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងធ្វើការណែនាំអំពីសមាសភាពធុរកិច្ចជប៉ុន ប្រមាណ៥០រូបមកពីក្រុមហ៊ុនចំនួន៤០។
ថ្លែងនាឱកាសនោះ លោករដ្ឋលេខាធិការ បានជម្រាបជូនគណៈប្រតិភូធុរកិច្ចជប៉ុន អំពីការអនុវត្តគោលនយោបាយ និងសមិទ្ធផលសំខាន់ៗក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជាសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕